រាស្រ្តខ្មែរ

 
  • Increase font size
  • Default font size
  • Decrease font size
Home > addition > របៀបការពារខ្លួនអ្នកពីរន្ទះ

របៀបការពារខ្លួនអ្នកពីរន្ទះ

lightningរន្ទះ ផ្លេក​បន្ទោរ គឺ​មាន​ភាព​ស្រស់ស្អាត​​គួរឲ្យ​គយ​គន់ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្លាប់​បាន​ដែរ​ក្នុង​មួយ​ប្រព្រិច​ភ្នែក​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​មិន​យល់​ច្បាស់​ពី​របៀប​ការពារ​វា។ ជារៀង​រាល់​ឆ្នាំ រន្ទះ​បាន​សំលាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ភាគ​ច្រើន​អ្នក​ដែល​រង​គ្រោះ​ច្រើន​នៅ​ទី​ជនបទ។ ទោះ​បី​រន្ទះ​គួរ​ឲ្យ​ខ្លាច​ក៏​ដោយ ប៉ុន្តែ​ក៏​មាន​វិធី​ការពារ​បាន​ដែរ​។ សូម​ចំណាយ​ពេល​អាន​អត្ថបទ​ខាង​ក្រោម​ដើម្បី​ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នេះ វិធី​​ការពារ​ខ្លួនអ្នក និង​គ្រួសារ​អ្នក។ ស្វែង​យល់​ថា​តើ អ្នក​កំពុង​ឋិត​នៅ​ក្នុងគ្រោះ​ដែរ​ឬ​ទេ

ប្រសិន​អ្នក​នៅ​ក្រៅ​ផ្ទះ​ហើយ​អ្នក​ឃើញ​ផ្លេក​បន្ទោរ​និង​សំលេង​ផ្គរ​លាន់​កំពុង​ឈាន​មក​ជិត​អ្នក ឬ​មួយ​រោម​ឬ​សក់​រាង​បះ​ត្រង់ ឬ​វត្ថុ​លោហះ​តូចៗ​ចាប់​ផ្តើម​ញ័រ​នោះ ត្រូវ ឈប់​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​កំពុង​តែធ្វើ ហើយ​រត់​ទៅ​កាន់​ទី​ដែល​មាន​សុវត្ថិភាព​ឲ្យ បាន​លឿន​បំផុត។

ខាង​ក្រោម​នេះ​ជា​របៀប​ដែល​អ្នក​អាច​ប៉ាន​ប្រមាណ​មើល ថា​តើ​រន្ទះ​នៅ​ជិត​អ្នក​ប៉ុណ្ណា?

ពេល​ដែល​ផ្លេក​បន្ទោរ​ព្រាកៗ អ្នក​ចាប់​ផ្តើម​រាប់ តើ​មាន​ប៉ុន្មាន​វិនាទី​រហូត​ដល់​ពេល​ឮ​សំលេង​ផ្គរ​លាន់។ បន្ទាប់​មក​អ្នក​យក​ចំនួន​វិនាទី​នោះ​ចែក​នឹង​៣ នោះ​អ្នក​នឹង​បាន​តំលៃ​ចំងាយ​ប្រហាក់​ប្រហែល (គិត​ជា​គីឡូ​មែត្រ) ពី​ខ្លួន​អ្នក​ទៅ​និង​រន្ទះ។ តែ​សូម​ប្រយ័ត្ន មាន​ផ្លេក​បន្ទោរ​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ច្រឡំ មិន​ដឹង​មួយ​ណា​ជា​មួយ​ណា?

ឧទាហរណ៏

អ្នក​ឃើញ​ផ្លេក​បន្ទោរ បន្ទាប់​មក​អ្នក​រាប់​ដល់​៩​វិនាទី​ទើប​ឮ​សូរ​សំលេង​ផ្គរ​លាន់​។ នោះ​បាន​ន័យ​ថា​រន្ទះ​នៅ​ឆ្អាយ​ពី​អ្នក​តែ​​៣ គីឡូ​មែត្រ​ប៉ុណ្ណោះ ឬ​អាច​ជិត​ជាង​នេះ។

បើ​សិន​អ្នក​រាប់​​ចំនួន​វិនាទី​បាន​តិច​ជាង ១៥​វិនាទី (រន្ទះ​បាញ់ គឺ​នៅ​ចំងាយ​៥​គីឡូ​ម៉ែត្រ​ពី​អ្នក) នោះ​អ្នក​អាច​ឋិត​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នៃ​រន្ទះ​ហើយ​។ សូម​ឈប់​ធ្វើ​សកម្មភាព​ដែល​អ្នក​កំពុង​តែ​ធ្វើ ហើយ​រត់ទៅ​រក​ទី​កន្លែង​មាន​សុវត្តិភាព។

សុវត្ថិភាព​នៅ​ក្រៅ​ផ្ទះ

សំរាក ឬ​ពន្យារ​ពេល​រាល់​សកម្មភាព​កំពុង​តែ​ធ្វើ ប្រសិន​ឃើញ​មេឃ​ខ្មៅ​ងងឹត (រាង​ដូច​ព្យុះ) បក់​ជិត​មក​ជិត​ដល់។ទៅ​រក​ផ្ទះ ឬ​អាគារ​ដែល​មាន​សុវត្ថិភាព។ ចូល​ជ្រក​ក្នុង​ឡាន​ដែល​មាន​ដំបូល​រឹង ហើយ​បិត​កញ្ជក់។ ចៀស​វាង​ការ​កាន់​កន្លែង​ដែក​ណា​មួយ​នៃ​តួ​ឡានកុំ​នៅ​ជិត​ដើម​ឈើ​ខ្ពស់វែង​តែ​ងង។ ចៀស​វាង ធ្វើ​ឲ្យ​ខ្លួន​អ្នក​ខ្ពស់​ជាង​វត្ថូ​អ្វីៗ​ទៀត​នៅ​ជុំ​វិញ​អ្នក។ ត្រូវ​អោន ឬ​ធ្វើ​ខ្លួន​អ្នក​ឲ្យ​ទាប​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បើ​អ្នក​នៅ​លើ​ភ្នំ កុំ​នៅ​ជិត​ជួរ​ដើម​ឈើ​ខ្ពស់ៗ យក​ចេញ​ឲ្យ​ឆ្ងាយ​នូវ​សារធាតុ​លោហះ​នៅ​ជិត​ខ្ឡួន ដូចជា៖ ចប ប្រដាប់​វាយ​កូន​ហ្គោល ដងសន្ទូច ឈើ​ច្រត​កន្តាប​ស្ពាយធ្វើ​ពី​លោហះ​បើ​អ្នក​កំពុង​ហែល​ទឹក ត្រូវ​ចាក​ចេញ​ពី​ទឹក​ភ្លាម (ព្រោះ​រន្ទះ​អាច​បាញ់​ទៅ​លើ​ផ្ទៃ​ទឹក អាច​ឆក់​ដល់​អ្នក) បើ​អ្នកជិះ​ទូក ត្រូវឋិតនៅលើទូក (កុំ​លោត​ចូល​ទឹក) ហើយ​កុំ​ប៉ះ​របស់​របរ​ដែល​មាន​ធាតុ​លោហះ កុំ​នៅ​ផ្តុំ​ជា​មួយ​មនុស​ច្រើន​គ្នា ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា។

ចៀស​វាង​កន្លែង​វាលៗ ដូច​ជា​វាល​ស្រែ កន្លែង​លេង​បាល់ កន្លែង​វាយ​កូន​ហ្គោល។ ពេល​អ្នក​ឈរ ឬ​លេង​នៅ​ទីនោះ អ្នក​អាច​ស្ថិត​ក្នុង​​សណ្ឥាន​ខ្ពស់​ជាង​វត្ថុ​ផ្សេងៗ ដែល​ងាយ​ឲ្យ​អ្នក​​ទទួល​រង​គ្រោះ​ថ្នាក់​ពី​រន្ទះ​បាញ់។

កុំ​នៅ​ក្បែរ​អង់តែន​ទូរសព្ទ័ ទូរគមនាគមន៏​ផ្សេងៗ កុំ​នៅ​ក្បែរ​ដង់​ទង់​ជាតិ បង្គោល​ភ្លើង របង​ដែក បង់អង្គុយ​ដែក កង់ ម៉ូតូ ជាដើម។ ប្រសិន​ចៃដន្យ អ្នក​នៅ​ក្រៅ​ផ្ទះ ហើយ​គ្មាន​កន្លង​ជ្រក​ទេ។ អង្គុយ​ចោង​ហោង អោន​ក្បាល​ទៅ​មុខ យក​ដៃ​ទាំង​ពីរ​គ្រប​ត្រចៀក (សូម​មើល រូប) ធ្វើ​យ៉ាង​នេះ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​នៅ​ទាប​បំផុត​ពី​វត្ថុ​ជុំវិញ។ ចំា​ថា​រន្ទះ​បាញ់ វា​បាញ់​វត្ថុ​ដែល​ខ្ពស់​ងាយ​ចំលង​ចរន្ត​បាន។ តែ​ហាម​អ្នក​មិន​ត្រូវ​ដេក​រាប​ដល់​ដី​ទេ។

សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ

សូម​ចាំ​ថា​ខ្សែ​ភ្លើង និង​បំពង់​ទុយោ​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហះ អាច​ចំលង​ចរន្ត​បាន។ កុំ​ប្រើ ឬ​ត្រូវ​ដក​ខ្សែ​ភ្លើង​ចេញ​ពី ឧបករណ៏​ដែល​ប្រើ​ភ្លើង បើ​មិន​ចាំ​បាច់​បិទ​ម៉ាស៊ីន​ត្រជាក់ និង​កុំព្យួទ័រ ចៀសវាង​ឡើង​ភ្លើង​ខ្លាំង​ធ្វើ​ឲ្យ​ឆេះ។ កុំ​ប្រើ​ទូរស័ព្ទ​មាន​ខ្សែ លើក​លែង​តែ​មាន​ករណី​ចាំ​បាច់សូម​កុំ​ងួត​ទឹក (បើ​មិន​ចាំ​បាច់​ឧបករណ៏​បន្ទប់​ទឹក​ខ្លះ ធ្វើ​ពី​លោហះ ហើយ​បាន​ត​ភ្ជាប់​បំពង់​លោហះ​ផ្សេង​ទៀត​វា​អាច​ធ្វើ​ឲ​អ្នក​ឆក់) ចៀសវាង​ការ​កាន់​របស់​របរ​ទាំង​ឡាយ​ដែល​អាច​ចំលង​ចរន្ត​អគ្គីសនី​បាន។ នៅ​ឲ្យ​ឆ្ងាយ​ពី​ទ្វារ និង​បង្អួច ចៀស​វាង​កាន់​ជញ្ជាំង​ស៊ីម៉ង ឬ​ពិដាន​ដែល​មាន​ឆ្អឹង​ដែក​ធំៗ បង្កប់​ពី​ខាង​ក្នុង (ប្រយ័ត្ន​ឆក់)

អ្នក​ក៏​អាច​មាន​គ្រោះ​ថ្នាក់​បាន​ដែរ ទោះបី​អ្នក​មិន​ស្ថិត​នៅ​កណ្តាល​ព្យុះ ឬ​រន្ទះ​នោះ​ក៏​ដោយ។ រន្ទះ​អាច​បាញ់​ឆ្ងាយ​ច្រើន​គីឡូ​ម៉ែត្រ​ពី​កន្លែង​ដែល​មាន​ព្យុះ​​ឬ​រន្ទះ។ ម៉្យាង​ទៀត​រន្ទះ​អាច​រត់​នៅ​ក្នុង​ដី​ជា​ច្រើន​ម៉ែត្រ។ ដូច្នេះ នៅ​ឲ្យ​ឆ្ងាយ​ពី​ដើម​ឈើ ឬ​វត្ថុ​ខ្ពស់​ដែល​នៅ​ដាច់​ពី​គេ។ ដោយ​សារ​ហេតុ​នេះ​ហើយ​ជួន​កាល​មនុស្ស​ម្នាក់​ត្រូវ​រន្ទះ​បាញ់ ទោះ​បី​អ្នក​មិន​ឃើញ​រន្ទះ បាញ់​ចំ​ម្នាក់​នោះ​ក៏​ដោយ។

សូម​ចាំ​ថា គ្មាន​កន្លែង​ណា​ដែល​អាច​គិច​ពី​រន្ទះបាន​១០០% នោះ​ទេ គ្រាន់​តែ​កន្លែង​ខ្លះ​មាន​សុវត្ថិភាព​ជាង​កន្លែង​មួយ​ទៀតតែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​មាន​មនុស្ស​ខ្លះ​ត្រូវ​រន្ទះ​បាញ់​ចំ​ក៏​ដោយ តែ​អ្នក​រង​គ្រោះ​ភាគ​ច្រើន​គឺ​ស្ថិត​នៅ​ទីតាំង ឬ​សណ្អាន​ដែល​អាច​ឲ្យ​ចរន្ត​ងាយ​រត់​កាន់​ខ្លួន​ពួក​គេ​បាន។ ដូច​នេះ​ចូល​ការពារ​ខ្លួន​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ក្លាយ​ជា​ជន​រង​គ្រោះ​បន្ទាប់ទៀត។

 
palm-tree

tom-jerry
The more you buy, more free gift you get.